កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញមកអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ មិនប៉ះពាល់នោះឡើយទៅលើសួនសត្វភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង៤០០ ហិកតាបងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន។
ការចេញមកបញ្ជាក់របស់រដ្ឋបាលព្រៃឈើបានធ្វើ ឡើងបន្ទាប់ពីមានការប្រតិកម្មមួយចំនួនក្រោយពួកគេឃើញសកម្មភាពឈូសឆាយដីអភិវឌ្ឍតំបន់ជុំវិញភ្នំតាម៉ៅ។ តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២រដ្ឋបាលព្រៃឈើ បានឱ្យដឹងថា តំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្តារព្រៃឈើមួយ ដែលមានដាំដុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបន្ថែមថា តំបន់នេះពោរពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ។ ដូច្នេះរាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។
រដ្ឋបាលព្រៃ ឈើ បន្ថែមថា ការអភិវឌ្ឍតំបន់នេះ មិនមែនជាការលក់ដូរដូចការលើកឡើងនោះទេតែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដោយកែលម្អឧទ្យានសួនសត្វភ្នំតា ម៉ៅឱ្យមានភាពប្រសើរឡើងមានប្រព័ន្ធផ្លូវអគារសួនច្បារអាងស្តុកទឹកក៏ដូចជាការបង្កើតសារមន្ទីរជាតិនៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វសាហ្វារីនៅខេត្តសៀមរាបការបង្កើតសួនភូតគាមនៅខេត្ត មណ្ឌលគិរី និងការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការ និងសម្ភារៈនានា។
រដ្ឋបាលព្រៃឈើបានសង្កត់ធ្ងន់ថា ការដោះដូរគឺអនុវត្តដោយមានភាពតឹងរ៉ឹងមានការវាយតម្លៃពីក្រុមហ៊ុ នឯកជន និងមានគណៈកម្មការឯកជនភាវូនីយកម្ម ដែលមានអន្តរក្រសួងពិនិត្យនិងវាយតម្លៃអំពោះការដោះដូរយ៉ាងត្រឹមត្រូវ។ រដ្ឋបាលព្រៃឈើ បានបញ្ជាក់ទៀតថា តំបន់នេះ ពុំមានសត្វព្រៃសំខាន់ៗជិតផុតពូជ និងកម្រ ដូចការលើកឡើងនោះទេ ហើយតំបន់នេះមានជ្រូកព្រៃដែលតែងតែមករំខានដល់ដំណាំប្រជាពលរដ្ឋ។
សត្វព្រៃដេលលើកឡើងកន្លងមក គឺជាសត្វព្រៃបា នថែរក្សានៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅដែលមានសុវត្ថិភាព១០០ភាគរយ ហើយការអភិវឌ្ឍនេះមិនមានការប៉ះពាល់ទាល់តែសោះ។រដ្ឋបាលព្រៃឈើ លើកឡើងទៀតថា សត្វដែលតែងតែលើកឡើងដោយអង្គការសង្គមជនបរិស្ថាននិងសាធារណជននានាគឺជាសត្វព្រៃដែលកំពុងរស់នៅក្នុងទ្រុងនៃឧ ទ្យានសួនសត្វភ្នំតាម៉ៅ និងសត្វព្រៃមួយចំនួនទៀតដូចជា,ប្រើស រមាំងក្រៀល រនាល ទុងត្រូវបានដោះ លែងឱ្យរស់ក្នុងបរិវេណរបស់ឧទ្យានសួនសត្វភ្នំតា ម៉ៅដែលមានរបងព័ទ្ធជុំវិញលើផ្ទៃដីជាង៤០០ហិកតា និងមិនមានសត្វព្រៃអាចចេញមកខាងក្រៅនោះទេ និងបានមើលថែរក្សា ផ្តល់ចំណីដោយរដ្ឋ បាលព្រៃឈើ និងអង្គការនានា។ ការលើកឡើងកន្លងមក បានធ្វើឱ្យមានការភ័ន្តច្រលំថាការអភិវឌ្ឍតំបន់នេះប៉ះពាល់ដល់សត្វព្រៃ។
ទោះជាមានការអះអាងបែបណាក៏ដោយ ក៏គេសង្កេតឃើញថា នៅតែមានប្រតិកម្មជាច្រើនពីសំណាក់ប្រជាពលរដ្ឋ ហើយទីបំផុត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារថា «ខ្ញុំគាំទ្រឱ្យរាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ ហើយសុំឱ្យបងប្អូនដែលស្រលាញ់កូនឈើមកដាំ កូនឈើជាមួយខ្ញុំ»។ តាមរយៈនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន បានសម្ដែងការគាំទ្រពេញទំហឹងតែម្ដង៕