ប្លែក​អារម្មណ៍ណាស់! ផាន គីម​សុង​ ច្រៀង​បទ​ សម្រស់​បុប្ផា​កំពង់​ធំ​ បែបRock ​លេច​ចេញ​សមត្ថភាព​ដ៏​អស្ចារ្យ​ សម​ជា​ម្ចាស់​ពាន (មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​​​យុវជន​​​​ម្នាក់​ឈ្មោះ ​ផាន គីម​សុង អាយុ​២៨​ឆ្នាំ ជា​បេក្ខជន​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol រដូវ​កាល​ទី​៤ មកពី​ខេត្តកំពង់ធំ ប្រិយមិត្ត​ច្បាស់​ជានឹកឃើញភ្លាម​ថា ក្នុងវគ្គ Judge Audition រូប​គេ​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​ ដែល​អាច​ច្រៀង​ត្រាប់​កំពូល​តារា​ចម្រៀង​បាន​ជាច្រើន​រូប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែចាប់អារម្មណ៍ថែមមួយកម្រិតទៀត នៅពេលនោះ រូបគេទទួលបានសំបុត្រមាសរហូតដល់ទៅ៤ឯណោះ ដោយ​កាត​១​សម្រាប់​ការ​ច្រៀង​ខ្លួនឯង និង​កាត​៣​ទៀត សម្រាប់​ការ​ច្រៀង​ធ្វើ​ត្រាប់​តាម​សំឡេង លោក ព្រាប សុវត្ថិ​, លោក ណ​យ វ៉ាន់ណេត និង​លោក​ឆន សុវណ្ណ​រាជ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​នេះ ត្រូវបាន​ពិធី​ការិនី និយាយ​អម​កម្មវិធី​ថា «​គ្រាប់​ពេជ្រ​មួយគ្រា​ប់ បានបង្ហាញ​ខ្លួន សមត្ថភាព​ពេញ​ខ្លួន​តែម្ដង សម​ណាស់ ដែល​ទទួល​បាន​«​យេ​ស​»៤។ តាំងពី​ពេលនោះមក រូបគេ​នៅតែ​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ រហូត​ជាប់​ឈាន​មក​ដល់​វគ្គLive Showសប្ដាហ៍ទី៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងវគ្គនេះ ឃើញថា រូបគេនៅតែជាគ្រាប់ពេជ្រ ដដែល បើទោះប្រជាប្រិយភាពចាញ់គេ តែសមត្ថភាពមិនចាញ់បេក្ខជន បេក្ខនារីដទៃទៀតនោះឡើយ។ នៅក្នុងសប្ដាហ៍ទី៤នេះ បេក្ខជនទាំងអស់តម្រូវឲ្យច្រៀងបទបែប«Rock» ក្នុងនោះ ផាន គីមសុង បានលើកយកបទ«ឈឺសែនឈឺ» មកបកស្រាយបានយ៉ាងរលូន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណាអ្វី ដែលរូបគេធ្វើកាន់តែល្អជាងបទលើកយកមកប្រឡងខាងលើនេះ គឺការច្រៀងបទបន្ថែម នូវបទ «មើលពីក្រោយអែមណាស់, សម្រស់បុប្ផាកំពង់ធំ» បែបRockយ៉ាងពីរោះ ប្លែកអារម្មណ៍ សមជាម្ចាស់ពាន ធ្វើឲ្យអ្នកទស្សនា និងស្ដាប់មានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​លទ្ធផល​ចំពោះ​ការ​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​នេះ បើទោះ​មិន​បាន​សំឡេង​គាំទ្រ​ដាច់​គេ ពី​ទស្សនិកជន ក៏​បេក្ខជន មកពី​ខេត្ត​កំពង់ធំ​រូប​នេះ​ ជាប់​Top​ 3ក្នុងវគ្គLive Showសប្ដាហ៍ទី៤នេះ​ផងដែរ ខណៈTop 1បាន​ទៅ​លើ​ ថុល សុភិទិ, Top 2 លីម តិចម៉េង៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment