ក្បាល​ក្រាប​ដល់​ឆាក! ណាន វីសារ ប្រាប់ថា ខ្លួន​មិន​បាន​យំ​ទេ​យប់​មិញ តែ​ទឹកភ្នែក​ហូរ​ឥត​ឈប់​ ដោយសារតែ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា នៅក្នុង​វគ្គ​Live Show សប្ដាហ៍​ទី​១, សប្ដាហ៍​ទី​២​នៃ​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol​រដូវ​កាល​ទី​៤, បេក្ខជន ណាន វី​សារ បាន​ជាប់​ដោយ​សុវត្ថិភាព តាមរយៈ​ការបោះឆ្នោត​ពី​ទស្សនិកជន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​នៅក្នុង​សប្ដាហ៍​ទី​៣ បើ​ទោះ​រូបគេ​បកស្រាយ​ចម្រៀង​មរតក​ដើម មាន​ចំណងជើង «​ចម្រៀង​ស្នេហ៍​» បាន​យ៉ាង​ពីរោះ លួងលោម ពេញ​មួយ​ស្ទូឌីយោ យ៉ាងណាក៏ដោយ ក៏​រូបគេ​មិនបាន​សំឡេង​សារ​បោះឆ្នោត​ច្រើន​ពី​ទស្សនិកជន​នោះឡើយ​។ និយាយ​រួម​ពេលនោះ រូបគេ​ជាប់​Top 10​ស្ទើរតែ​ធ្លាក់​ទៅហើយនោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​ឈាន​ដល់​វគ្គ​Live Show​សប្ដាហ៍​ទី​៤ យុវជន ដែលមាន​ប្រវត្តិ​តស៊ូ​រូបនេះ ក៏​នៅតែ​បន្តធ្វើ​បានល្អ​ដដែល​ក្នុង​Concept​បទ​បែប​Rock តែ​រូបគេ​មិន​ទទួល​បាន​សារ​ច្រើន ដែល​អាច​ជាប់​ក្នុងចំណោម​បេក្ខជន បេក្ខនារី ៨​នាក់​ទៀត ដែល​កក់​កៅអី​ទៅ​វគ្គ​បន្ត នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រការ​នេះ ធ្វើ​ឲ្យ​រូបគេ បាន​ត្រឹម​យំ​ឱប បេក្ខជន ស្រស់ រ៉ូ​ឡុង ដែល​ទទួល​សំឡេង​សារ​តិចជាងគេ​ដែរនោះ​។ ទោះ​យ៉ាង​ណា ពួកគេ នៅ​មាន​ឱកាស​មួយទៀត ប្រសិនបើ​គណៈកម្មការ សម្រេច​Save​រូបគេ​ណា​ម្នាក់​នោះ​។ ក្រោយ​ពិភាក្សាគ្នា គណៈកម្មការ​បានសម្រេច​ថា​Save ធ្វើ​ឲ្យ​ពួកគេ​រាង​រំភើបចិត្ត​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាងណា​ក្នុង​កម្មវិធី​ទាំងមូល​នេះ គណៈកម្មការ​មាន​សិទ្ធិ​Save​បានតែ​ម្ដង ហើយ​បេក្ខជន​ម្នាក់​ប៉ុណ្ណោះ ហើយ​គណៈកម្មការ បាន​ប្រើ​សិទ្ធិ​នេះ នៅក្នុង​វគ្គ​Live Show​សប្ដាហ៍​ទី​៤​នេះ ដោយ​សម្រេច​Save​បេក្ខជន ណាន វិ​សារ ដើម្បី​ជាប់​ឈាន​ទៅ​វគ្គ​Live Show​សប្ដាហ៍​ទី​៥​បន្ត​ទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយជាប់ឈានទៅវគ្គបន្តនោះ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ណាន វីសារ បានបង្ហោះសារដោយបញ្ជាក់ថា «យប់មិញនេះ គឺអារម្មណ៍ក្តុកក្តួល រន្ធ,,ត់ខ្លាំងមែនទែន ខ្ញុំអត់បានយំទេ តែទឹកភ្នែកវាហូរមកអត់ដឹងខ្លួន ហូរអត់ឈប់សោះហូរដោយសាររំភើបនឹងសំឡេង​ហ៊ោ​គាំទ្ររបស់បងប្អូន។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ម្រាមដៃដប់ ក្បាលក្រាបដល់ឆាក សូមអរគុណចំពោះការផ្តល់ឱកាសដ៏ពិសេសពីបងៗគណៈកម្មការ ដែលជួយសង្គ្រោះ save រូបខ្ញុំទៅសប្តាហ៍ទី៥ បន្តទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំនឹងធ្វើឱ្យការ Save មួយនេះ ក្លាយទៅជាការ Save ដ៏មានតម្លៃបំផុត និងខិតខំប្រឹងដុះខាត​សមត្ថភាពរបស់ខ្ញុំបន្ថែមទៀតឱ្យកាន់តែល្អ។
អរគុណដល់បងៗក្រុមការងារទាំងអស់ និងបងពិធីករទាំង២ ជាពិសេសសូមអរគុណពុកម៉ែបងប្អូនដែលចំណាយថវិកាផ្ទាល់ខ្លួន និងពេលវេលាដ៏មានតម្លៃ ផ្ញើរសារបោះឆ្នោតឱ្យរូបខ្ញុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបាទសូមអរគុណសម្រាប់ការអាណិត ស្រលាញ់ដ៏ធំធេងពីពុកម៉ែប្អូនទាំងអស់គ្នាដល់រូបខ្ញុំ គឺខ្ញុំទទួលបានភាពកក់ក្តៅយ៉ាងខ្លាំងដែលខ្ញុំពុំធ្លាប់ទទួលបានពីមុនមក»៕


Related posts

Leave a Comment