អ្នកគាំទ្រ និងមហាជន បានដឹងហើយថា អ្នកនាង ពុំពុយ គឺជាតារាកំប្លែង ដែលមានប្រជាប្រិយភាពនាពេលកន្លងមក។ ប៉ុន្តែមួយរយ:ពេលចុងក្រោយមកនេះ អ្នកនាងក៏ស្ងប់ស្ងាត់ក្នុងអាជីពមួយនេះទៅវិញ ធ្វើឲ្យអ្នកគាំទ្រនឹករលឹកគ្រប់គ្នា។
ស្របពេលអាជីពសិល្បៈស្ងប់ស្ងាត់ ស្រាប់តែថ្មីៗនេះ មានដំណឹងថា តារាសម្តែងវ័យក្មេងកញ្ញា សំណាង សូរិយា គឺជាកូនស្រីរបស់តារាកំប្លែងអ្នកនាង ពុំពុយ។ បន្ទាប់ពីបែកធ្លាយរឿងនេះឡើង ក៏មានការលើកឡើងថា តារាកំប្លែងអ្នកនាង ពុំពុយ មានកូនស្រីស្រស់ស្អាតហើយថែមទាំងមានទេពកោសល្យសិល្បៈពូកែទៀតផង។
ជាក់ស្តែងបើតាម ប្រភពបានឲ្យដឹងដែរថា កូនស្រីសំណព្វចិត្តអ្នកនាង ពុំពុយ គឺជាតារាសម្តែងរូបស្រស់ ឈ្មោះ សំណាង សូរិយា ដែលកំពុងតែមានប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះល្បីបោះសំឡេងនៅក្នុងអាជីពសិល្ប:។ មិនតែប៉ុណ្ណោះ សូរិយា ក៏កំពុងមានវត្តមានសម្តែងក្នុងរឿងភាគមានចំណងជើងថា«សង្សារលួ,ចលាក់»ក្នុងតំណែងជាតួស្រឡាញ់ភេ,,ទដូចគ្នា ។
ដោយសារតែមានម្តាយជាអ្នកសិល្ប:បូករួមនឹងដុងពីធម្មជាតិ ទើបធ្វើឲ្យតារាវ័យក្មេង សំណាង សូរិយា ក្លាយជាអ្នកសិល្បៈដ៏មានប្រជាប្រិយភាព។ តួយ៉ាងបច្ចុប្បន្នតារាវ័យក្មេងរូបនេះ ក៏មានទីផ្សារការងារខ្ពស់មិនធម្មតាទាំងការសម្តែងរឿងនិងថតស្បតពាណិជ្ជកម្មជាដើម៕