លោកអ្នក បានដឹងរួចមកហើយថា រឿងរ៉ាវរបស់លោក ជឿន ប៊ុនចក់ ហៅអេដមីន ជីងចក់ និងអ្នកនាង ផល្លា បានឈានដល់ការប្ដឹ,,ងផ្ដល់គ្នាកក្រើកអស់បណ្ដាញសង្គម ដោយអ្នកគាំទ្រភាគច្រើន គិតថា ពួកគេនឹងមិនអាចធ្វើការផ្សះផ្សាគ្នាវិញ ដូចមុននោះឡើយ។
ការគិតបែបនេះ ដោយសារតែអេដមីន ជីងចក់ ខ្លួនឯងក៏ប្រកាសជំហរដាច់ខាតមិនយកវិញនោះឡើយ ថែមទាំងប្រើសម្ដីធ្ងន់ៗជាច្រើនលើអតីតភរិយារូបនេះ ខណៈអ្នកនាង ផល្លា វិញ ក៏មិនអន់នោះដែរ បានតតាំងពូចក់វិញឥតសំចៃ។
ស្របពេលរឿងរ៉ាវខាងលើ ហាក់ស្ងប់ស្ងាត់ពីបណ្ដាញសង្គមទៅហើយនោះ ស្រាប់តែថ្មីៗនេះ មានការបែកធ្លាយថា ពួកគេទាំង២នាក់នេះ បានត្រូវគ្នាវិញ ធ្វើឲ្យអ្នកតាមដានស្រឡាំងកាំង ស្ដាយចិត្តខំអាណិត ខំគាំទ្រ ខំចំណាយពេលតាមដាន កន្លងមក។
ទោះយ៉ាងណា អេដមីន ជីងចក់ បានបដិសេធថា ខ្លួនមិនបានត្រូវគ្នាវិញនោះទេ គណនីហ្វេសប៊ុករបស់ខ្លួនត្រូវបានគេហេក មិនទាន់យកមកវិញបាននៅឡើយ។ ផ្ទុយពីការអះអាងនេះ អ្នកនាង ផល្លា បានទទួលស្គាល់ថា ពួកគេត្រូវគ្នាវិញ ហើយថែមទាំងព្រមានទម្លាយវីដេអូ ដែលពូចក់មកផ្ទះរបស់ខ្លួនសុំត្រូវគ្នាទៀតផង។
ងាកមកអាចារ្យធំនគររាជ ក្រោយទទួលដំណឹងនេះរួចមក ធ្វើឲ្យលោកទប់ចិត្តមិនជាប់នោះទេ បានបង្ហោះរូបថតពួកគេកំពុងស្ថិតនៅលើឡានជាមួយគ្នា ហើយប្រើសម្ដីធ្ងន់ៗ ឥតសំចៃ ព្រមទាំងទទូចឲ្យពួកគេ បញ្ឈប់សកម្មភាពបំពុ,,,លសង្គមថែមទៀតផង៕ ដើម្បីកាន់តែជ្រាបច្បាស់សូមអានខ្លឹមសារដើម និងវីដេអូ ខាងក្រោមនេះ ៖