លាក់លែងជិត! ឃើញ ចាន់ កែវនិមល ពូកែ​រៀប​ពាក្យ​និយាយ​អញ្ចឹង ដល់​ស៊ើប​មើល​ទើប​ធ្លាយ​ដំណឹង​ថា ​…

និយាយ​ដល់​ឈ្មោះ​ពិធីការិនីដ៏ឆ្នើម អ្នកនាង ចាន់ កែវនិមល ប្រិយមិត្តច្បាស់ជាស្គាល់ជឿជាក់មិនខាន ដោយសារតែកេរ្ដិ៍ឈ្មោះល្បីរន្ទឺ របស់អ្នកនាង តាមរយៈការនិយាយស្ដីប្រកបដោយសំនួនវោហាស័ព្ទ ស្ដាប់ទៅ ពីរោះពិសា ទាក់ចិត្តមហាជន។


សតម្ថភាពដ៏គួរឲ្យស្ងើចសរសើរនេះហើយ បានធ្វើឲ្យពិធីការិនីរូបនេះ ទទួលបានគាំទ្រច្រើនពីសំណាក់មហាជន ហើយកំពុងជោគជ័យលើវិថីមួយនេះផងដែរ។ ទោះយ៉ាងណា នៅពីក្រោយភាពជោគជ័យរបស់អ្នកនាង ប្រិយមិត្តទំនងជាមិនដឹងឡើយថា ពីមុនរូបនាងធ្វើអ្វីនោះ។

យោងតាមប្រភព ពីទំព័រហ្វេសប៊ុកឈ្មោះ «គាំទ្រ តារាខ្មែរ» បានបង្ហោះរូបថតពិធីការិនីរូបនេះ អមដោយសារទម្លាយថា «ពិធី​ការិនី ដ៏​ឆ្នើម​មួយរូប គឺ អ្នកនាង កែវ ចាន់​និមល​ ពុក​ម៉ែ​បងប្អូនប្រាកដជា​បាន​ស្គាល់ និង​បាន​ឃើញ​ពី​សមត្ថភាព​ និង​ទេពកោសល្យ​នៃការ​ធ្វើ​ពិធីករ​រួចមក​ហើយ​។


ប៉ុន្តែ​អ្វីដែល​ពុក​ម៉ែបងប្អូន​មិនទាន់​បានដឹង​នោះ​ គឺការ​នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់គាត់
កាលពីមុន ការពិត​អ្នកនាង ជា​សាស្ត្រាចារ្យ​គ្រូបង្រៀន​ដ៏​ឆ្នើម​មួយ​រូប
ទើប​ធ្វើ​​​ឲ្យ​ការ​ធ្វើ​ពិធី​ការិនី​នាពេល​បច្ចុប្បន្ននេះ សង្កេតឃើញថា ​ថ្វីមាត់​ដ៏​មុត​ស្រួច កួចចិត្ត​អ្នក​ស្តាប់​ឲ្យ​ចង់​ស្តាប់​សំឡេង ព្រមទាំង​ការ​រៀប​រៀង​ពាក្យ​និយាយអាច​ថា ១០០ភាគ»៕​

Related posts

Leave a Comment