ម៉ែខ្លា កូនខ្លាមែន! ដាណាភីន មិន​ត្រឹម​តែ​ពូកែ​សន្សំ​លុយ​ទេ ថែម​ទាំង​រៀន​ពូកែ​ទៀត, អ្នកស្រី ទ្រី ដាណា ជា​ម្ដាយ ទម្លាយ​ថា តាំងពី​តូច​មក ខ្ញុំ​មិនសូវ​បាន…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ​មួយ​ចំនួន ​បាន​ជ្រាប​រួច​មក​ហើយ​ថា កន្លងមក កូន​ស្រី​របស់​អ្នក​មេម៉ាយ​សម្បូរ​ទ្រព្យ ទ្រី ដាណា ធ្លាប់​ទម្លាយ​ពី​ការ​ចាយវាយ​របស់​ខ្លួន​ក្បិតក្បៀត ដោយ​មាន​លុយ​ចាយ​ត្រឹមតែ ៤ ៥ពាន់រៀល ធ្វើឲ្យ​អ្នក​បាន​ដឹង​រួច ស្ទើរ​មិន​គួរឲ្យ​ជឿ សោះ​ថា កូន​អ្នក​មាន​មួយ​ទាំង​មូល​ចាយ​លុយ​ស្មើ​កូន​អ្នក​មាន​ជីវភាព​ធម្មតា​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដា​ណា​ភី​ន ធ្លាប់​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​ទីក​តុ​ក​​ថា ខ្លួន​មិនមាន​លុយ​ទុក​ច្រើន​ដូច​គេ​នោះទេ ហើយ​គេ​លក្ខណៈ​ធម្មតា​ៗ តែ​គេ​មាន​លុយ​ចាយ​ច្រើន ខ្លួន​មាន​លុយ​សន្សំ មានតែ​លុយ​ចាយ​ធម្មតា ៥​ពាន់ ៤​ពាន់​អញ្ចឹង​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនស្រី​របស់​អ្នកស្រី​ទ្រី ដា​ណា រូប​នេះ បាន​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​បែបនេះ ដើម្បី​ខ្លួន​នាង​ចេះ តស៊ូ ចាយ​លុយ​ចេះ​គិត​។ ចំពោះ​ពាក្យ​ ដែល​ដា​ណា​ភី​ន និយាយ​ថា ខ្លួន​មាន​លុយ​ចាយ​ធម្មតា ៥​ពាន់ ៤​ពាន់​នោះ មតិ​ជាច្រើន​ស្មាន​តែ​៤ -៥​ពាន់​ដុល្លារ នោះ តែធាតុពិត៤​ ៥ពាន់រៀលនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែល​កាន់តែ​ចាប់​អារម្មណ៍​ទៀត​នោះ ដាណាភីន មិន​ត្រឹមតែ​ចេះ​ចាយ​លុយ​សន្សំសំចៃ​នោះ​ទេ ថែមទាំង​រៀន​ពូកែ​ថែម​ទាំង​ផង ដោយ​ថ្មីៗ​នេះ នាង​បាន​ចូលរួម​ប្រកួតប្រជែង​និយាយ​ភាសា​អង់គ្លេស​នៅ​សាលា​របស់​ខ្លួន ហើយ​បាន​ជាប់​លេខ​២​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីកូនទទួលបានលទ្ធផលល្អបែបនេះ អ្នកស្រី ទ្រី ដាណា នៅថ្ងៃទី៩ ខែសីហា បានបង្ហោះរូបថត១សន្លឹក ពេលទៅអបអរកូនស្រី អមដោយសាររៀបរាប់ថា «ដឹង​ទេ ថា​កូនស្រី​ជា​មនុស្ស​ម្នាក់ ​ដែល​ធ្វើឲ្យ​ម៉ាក់​មាន​សំណាង​បំផុត ​អ្វី​ ដែល​កូន ​បាន​ធ្វើ​បាន​នៅ​ថ្ងៃនេះ វា​មានតម្លៃ​ខ្លាំង​ណាស់ សម្រាប់​ម៉ាក់ ជា​កម្លាំងចិត្ត ជា​ថាមពល ជា​ភាព​កក់ក្ដៅ​សម្រាប់​ម៉ាក់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពី​តូច​មក ខ្ញុំ​មិនសូវ​បាន​មើលថែ​គាត់​ដិតដល់​ទេ ព្រោះ​ជាប់រវល់​រកស៊ី ប៉ុន្តែ​គាត់​មិនដែល​ធ្វើអោយ​ខ្ញុំ​ពិបាកចិត្ត​ម្ដងណា​ឡើយ​។ ការចាយវាយ ខ្លាចចិត្ត មិនដែល​មាន​លុយ​កាន់​ច្រើន​ទេ សំលៀកបំពាក់ ទាល់តែ​ខ្ញុំ​ទិញ​ជូន​គាត់ ទើប​គាត់​បាន​ថ្មី​ស្លៀកពាក់​ដូច​គេ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលខ្លះ ក៏មាន​អារម្មណ៍​ថា​ អាណិតកូន តែ​ពេលខ្លះ​ក៏មាន​អារម្មណ៍​ថា ​ជា​សំណាង ព្រោះ​គាត់​ចេះ​គិត​ច្រើន មិន​ចាយវាយ​ផ្ដេសផ្ដាស មិន​ដើរលេង មិន​សម្ភារៈ​និយម​។ អរគុណ​កូន​ខ្លាំងណាស់ ដែល​មិន​ធ្វើអោយ​ម៉ាក់​ម្នាក់នេះ​ពិបាកចិត្ត​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ​កូន​មិនទាន់​ពេញវ័យ មិនទាន់​ចេះ​តែងខ្លួន តែ​កូន​ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់​នៅ​ក្នុង​កែវភ្នែក​ម៉ាក់​។ ទោះ​ថ្ងៃក្រោយ​កូន​ពេញវ័យ អាចធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដោយ​ខ្លួនឯងបាន ក៏​កូន​នៅតែ​ជា​ក្មេង​តូច​ម្នាក់ ដែល​ម៉ាក់​បារម្ភ មើលថែ យកចិត្តទុកដាក់​ជានិច្ច​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណ​លោកគ្រូ អ្នកគ្រូ ដែល​ជួយ​ណែនាំ បង្ហាត់បង្រៀន​គាត់ ផ្ដល់​ចំណេះដឹង​ដល់​គាត់ ក្លាយជា​សិស្ស​ឆ្នើម​ម្មាក់​។ អរគុណ​សាលា ដែល​ជួយ​អោយ​គាត់​ដើរ​មកដល់​ថ្ងៃនេះ និង​កំពុង​បន្ត​ទៅមុខទៀត មិន​ថា​មាន​លុយ ឬ​គ្មាន​លុយ មនុស្ស​ម្នាក់ៗ​មានសំណាង មាន​សុភមង្គល​បំផុត គឺមាន​កូន​ល្អ ដើរ​តាម​គន្លង ចេះ​គិត​វែងឆ្ងាយ​។ ថ្ងៃក្រោយ កូន​នឹង​នៅតែ​ជា​ក្មេងស្រី​ម្នាក់​សម្រាប់​ម៉ាក់ ដែល​ម៉ាក់​ត្រូវ​មើលថែ​ជានិច្ច»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment