ក្រោយ​ច្រៀង​បទ​បែប​Rock អ្នក​ខ្លះ​ថា​ខ្លួន​ស្រែក​ដូចគោរោទិ៍, ភិទិ បង្ហាញ​ក្ដី​សង្ឃឹម​ និង​ទ,,,ម្លាយ​ដួង​ចិត្ត​ខ្លួន​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់ថ្ងៃទី៧ ខែសីហា​ ឆ្នាំ២០២២កន្លងទៅនេះ បេក្ខជន ក្នុងកម្មវិធីCambodian Idolរដូវកាលទី៤ ថុល សុភិទិ បានលើកយកចម្រៀងបរទេសមកបទ មកច្រៀងបែបRock តាមតម្រូវការរបស់កម្មវិធី នៅក្នុងវគ្គLive Showសប្ដាហ៍ទី៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភិទិ បានលើកយកបទជាភាសាអង់គ្លេស មានចំណងជើងថា «ENTER SANDMAN » មកធ្វើការបកស្រាយបានយ៉ាងល្អ ដោយនៅពេលនោះ លោក បានសាងភាពភ្ញាក់ផ្អើលសម្រាប់អ្នកទស្សនា និង​គណៈកម្មការ​ខ្លាំងណាស់ ដោយសារតែការច្រៀងបទបែបRockស្រែកដាច់បំពង់,កចោល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបកស្រាយចប់ គណៈកម្មការទាំង៤នាក់ សុទ្ធតែសរសើរកប់ៗមាត់ចំពោះសមត្ថភាពដ៏ខ្លាំងរបស់ភិទិ ក្នុងនោះ លោក ណុប បាយ៉ារិទ្ធ លើកឡើងថា គ្រប់បទចម្រៀងទាំងអស់ មានប្រភេទ មានក្បួនខ្នាតរបស់គេ ត្រឹមត្រូវ ខុសៗគ្នា។ អញ្ចឹង ពេលខ្លះ មិនមែនកើតចេញពីយើងអត់ស្គាល់ យើងអត់ធ្លាប់ស្ដាប់ ហើយយើងគិតថា វាមិនពីរោះ វាចម្លែក វាដូចគោ ស្រែកដូចចា,,ក់កជ្រូក អញ្ចឹងទៅ នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនខុសពីលោក ណុប បាយ៉ារិទ្ធ បានលើកឡើងនោះទេ ក្រោយពីចម្រៀងមួយបទនេះ ត្រូវបានបង្ហោះពេញបណ្ដាញសង្គមមក អ្នកគាំទ្រ ហើយចេះស្ដាប់ចម្រៀងប្រភេទនេះនោះ បាននាំគ្នាស្ញើចសរសើរចំពោះ​សមត្ថភាព​អាយដលរបស់ពួកគេ។ ដោយឡែកអ្នកមិនចេះស្ដាប់វិញ នាំគ្នារិះ,,,គន់ព្រោងព្រាតថា ច្រៀងមិនកើត ដូចគោ​រោទ៍ ស្ដាប់មិនបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមក បេក្ខជន ថុល សុភិទិ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហោះសារ បង្ហាញដួងចិត្តរបស់ខ្លួន និងក្ដីសង្ឃឹមថា «ចង្វាក់ Rock ជាប្រភេទ បទ ចម្រៀងមួយ ដែលខ្ញុំចូលចិត្ត បន្ទាប់ពី បទ លួងលោម ​ ប្រភេទបទនេះអាចធ្វើអោយគ្រប់គ្នាសប្បាយ ហើយទទួលបានអារម្មណ៍ ប្លែក មួយផ្សេងទៀត ​សង្ឃឹមថា អ្នកទាំងអស់គ្នា ស្វែងយល់ពីវាបានច្រើន ហើយចូលចិត្តវា»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment