ច្បាស់​ចែស! អ្នកនាង ផល្លា បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​ពូចក់ ហើយ​អួត​ប្រាប់​អ្នក​គាំទ្រ​ថា ខ្ញុំ​ចេះ​រក​បាន…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវ​របស់​លោក ជឿន ប៊ុន​ចក់ ហៅ​អេ​ដ​មីន ជីងចក់ និង​អ្នកនាង ផល្លា បាន​ឈាន​ដល់​ការ​ប្ដឹ​,,​ង​ផ្ដល់​គ្នា​កក្រើក​អស់​បណ្ដាញ​សង្គម ដោយ​អ្នកគាំទ្រ​ភាគច្រើន គិតថា ពួកគេ​ នឹង​មិន​អាច​ធ្វើ​ការផ្សះផ្សា​គ្នា​វិញ​ ដូចមុន​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​គិត​បែបនេះ ដោយសារតែ​អេ​ដ​មីន ជីងចក់ ខ្លួនឯង​ក៏​ប្រកាស​ជំហរ​ដាច់ខាត​មិន​យក​វិញ​នោះ​ឡើយ ថែមទាំង​ប្រើ​ស​ម្ដី​ធ្ងន់ៗ​ជាច្រើន​លើ​អតីត​ភរិយា​រូបនេះ ខណៈ​អ្នកនាង ផល្លា វិញ ក៏​មិន​អន់​នោះ​ដែរ បាន​តតាំង​ពូ​ចក់​វិញ​ឥត​សំចៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេល​រឿងរ៉ាវ​ខាងលើ ហាក់​ស្ងប់ស្ងាត់​ពី​បណ្ដាញ​សង្គម​ទៅហើយនោះ ស្រាប់តែ​ថ្មីៗ​នេះ មានការ​បែក​ធ្លាយ​ថា ពួកគេ​ទាំង​២​នាក់​នេះ បាន​ត្រូវ​គ្នា​វិញ ធ្វើ​ឲ្យ​អ្នក​តាមដាន​ស្រឡាំងកាំង ស្ដាយ​ចិត្ត​ខំ​អាណិត ខំ​គាំទ្រ ខំ​ចំណាយ​ពេល​តាមដាន កន្លងមក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា អេ​ដ​មីន ជីងចក់ បាន​បដិសេធ​តាមរយៈ​សារ​បែកធ្លាយ​ថា ខ្លួន​មិនបាន​ត្រូវ​គ្នា​វិញ​នោះទេ គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ត្រូវបាន​គេ​ហេ​ក មិនទាន់​យកមក​វិញ​បាន​នៅឡើយ​។ ផ្ទុយ​ពី​ការ​អះអាង​នេះ អ្នកនាង ផល្លា បាន​ទទួល​​ស្គាល់​ថា ពួកគេ​ត្រូវ​គ្នា​វិញ ហើយ​ថែមទាំង​ព្រមាន​ទម្លាយ​វីដេអូ ដែល​ពូច​ក់​មក​ផ្ទះ​របស់ខ្លួន​សុំ​ត្រូវ​គ្នា​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើនេះ ដើម្បីឲ្យកាន់តែច្បាស់ថែមទៀតនោះ នៅយប់ថ្ងៃទី៩ ខែសីហា អ្នកនាង ផល្លា បានបង្ហោះរូបថត បង្ហាញភាពផ្អែមល្ហែមជាមួយអេដមីន ជីងចក់ ហើយនិយាយថា រកឃើញមិត្តភក្ដិមួយរូប ដែលមានមុខមាត់ដូចប្ដីរបស់ខ្លួនថែមទៀតផង ធ្វើឲ្យអ្នកគាំទ្រកាន់តែច្បាស់១០០ភាគរយថា ពួកគេត្រូវគ្នាមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយរូបថត សើចដាក់គ្នាបង្ហាញភាពផ្អែមល្ហែម អ្នកនាង ផល្លា បានភ្ជាប់ជាមួយCaptionថា «ខ្ញុំចេះរកបានមិត្តភកិមួយ មុខដូចប្ដី ចក់ គេស្មានថាប្ដី កាពិតមិត្តខ្ញុំទេ»។ តាមរយៈនេះ មានមតិភាគតិច ដែលគាំទ្រ ខណៈមតិជាច្រើន បានចូលទៅប្រើសម្ដីធ្ងន់ៗលើពួកគេ ពិសេសលើអេដមីន ជីងចក់តែម្ដង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment