លោកអ្នក បានជ្រាបរួចមកហើយថា ក្រោយពីមានប្រជាពលរដ្ឋជាច្រើនធ្វើការសំណូមពរទៅរាជរដ្ឋាភិបាល ដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅនោះ, កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារ ចេញបញ្ជាចំនួន៣ចំណុច។
សម្ដេចតេជោ បានបញ្ជាក់ថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅ ក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅ មិនមានប៉ះពាល់ក៏ដោយ។
ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃ រាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖ ១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាត ឱយធ្វើការដោះដូរនិងអភិវឌ្ឍ។២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។
៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ ឡើងវិញលើដីដែលបានឈូសឆាយ។ សូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានចូលរួមផ្តល់យោបល់ប្រកប ដោយការស្ថាបនា»។
ក្រោយពីមានការសម្រេចពីសម្ដេចតេជោ បែបនេះ គេសង្កេតឃើញមានប្រជាពលរដ្ឋ,តារាល្បីៗមួយចំនួនចេញមុខគាំទ្រ និងប្រកាសចូលរួមដាំកូនឈើឡើងវិញ ខណៈមុនសម្ដេចសម្រេច មានតែតារាប៉ុន្មាននាក់ប៉ុណ្ណោះ ចេញមុខនិយាយរឿងនេះ ដូចជា លោកតាំង គីមសួ, អាចារ្យធំនគររាជ, ពេជ្រ ចរណៃ ជាដើម។
ប្រការនេះហើយ នៅពេលដែល ពែកមី ចូលរួមដាំកូនឈើនោះ បានធ្វើឲ្យអ្នកគាំទ្រលោកជាច្រើន ធ្វើការរិះ,គន់ ដាក់បន្ទុក រហូតលោកតាំង គីម សួ ដែលជាអ្នកបសកម្មរឿងនេះ ចេញមុខ បញ្ជាក់តាមរយៈការបង្ហោះសារនៅព្រឹកថ្ងសទី១០ ខែសីហាថា
«ខ្ញុំឃើញបងប្អូនជាច្រើនដាក់បន្ទុកទៅលើបងប្រុស Chem Chanra ចែម ចាន់រ៉ា ខ្លាំងណាស់ ពាក់ព័ន្ធរឿងមិនបានចេញមុខប្រតិកម្មបញ្ហាភ្នំតាម៉ៅ ខ្ញុំផុសនេះ គឺចង់ជម្រាបទៅកាន់មហាជនថាបងប្រុសពែកមី បានចូលរួមកិច្ចការងារជាមួយខ្ញុំពាក់ព័ន្ធរឿងព្រៃឈើច្រើនណាស់ ចំណាយទាំងពេលវេលា ទាំងកម្លាំងកាយចិត្ត ចំណាយទាំងថវិកាផ្ទាល់ខ្លួន។
ចំពោះបញ្ហាភ្នំតាម៉ៅ គាត់ក៏ធ្លាប់ពិភាក្សាជាមួយខ្ញុំដែរថា គួរតែចេញវីដេអូនិយាយបន្តិច ឬយ៉ាងណា ខ្ញុំឃាត់គាត់មិនចង់ឲ្យគាត់មានបញ្ហាទេ ព្រោះគាត់មិនមែនមានតែខ្លួនមួយទេ គាត់មានក្រុមគ្រួសារត្រូវមើលថែ ជាពិសេសប្អូនស្រីធម៌គាត់ច្រើន (មានប្អូនស្រីធម៌ច្រើនដូចអាចារ្យធំដែរ) អីចឹងទុកឲ្យខ្ញុំជាអ្នកយកមុខតែឯងទៅបានហើយ ព្រោះខ្ញុំមានតែខ្លួនមួយទេ បើមានបញ្ហាក៏មិនអីដែរ»។
ក្រោយឃើញ តាំង គីមសួ និយាយបែបនេះ ស្រាប់តែ អាចារ្យ ចែករំលែកសារនេះ ហើយទម្លាយរឿងលោកប៉ែន ចំរ៉ុង ថា «ភ្នំតាម៉ៅរស់ឡើងវិញ លោកសប្បាយចិត្ត! លោកមានពេលទំនេរច្រើនគួរសម រករឿងអញណាស់។ តែអញចង់ប្រាប់លោកឯងវិញថា អញស៊ីឈ្នួលមើលថែប្អូនស្រីឱ្យព្រានលាក់មុខ ប៉ែន ចំរុងទេ។ សូមមេត្តាលោកយោគយល់ដោយក្ដីអនុគ្រោះផងចុះ។ ចប់»៕