ល្បីថា ​ចឺម​បែក​បាក់​ស្នេហ៍ ដល់​អ្នក​នាង​ សេង សុខឃីម ​បង្ហោះ​វីដេអូ​ សង្សារ​ខ្លួន​នៅ​លើ​ឆាក​ជាមួយ​សុខ ពិធី ទើប​ដឹង​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពីនាងចឺម សាងស្នេហាជាមួយអ្នកមេម៉ាយកូនមួយ ស្រស់ស្អាត ​សេង សុខឃីម មក អ្នកគាំទ្រ បានយល់ឃើញថា នេះជាស្នេហាច្បាស់លាស់របស់ចឺមហើយមើលទៅ ដោយសារតែពួកគេ បានទិញផ្ទះរួមគ្នា និងបង្ហាញ​ភាព​ផ្អែមល្ហែម​ឥតដាច់​នៅលើបណ្ដាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា មួយរយៈមុននេះ ពួកគេបានបង្ហាញតម្រុយបែកបាក់គ្នា។ តែក្រោយមកក៏ឃើញត្រូវរ៉ូវគ្នាវិញ បានរយៈពេលរាងយូរគួរសមដែរ ស្រាប់តែពេលនេះ លេចឮដំណឹងជាថ្មីថា ស្នេហារបស់ពួកគេឈានដល់ផ្លូវបំបែកជាថ្មីម្ដងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង អ្នកនាង សេង សុខឃីម បានបង្ហោះសារកាលពីពេលថ្មីៗនេះ បង្ហាញពីតម្រុយបែកបាក់ស្នេហ៍ថា «”អ្នកសូប្រាយតែរឿងខូចចិត្ត អ្នកកុហកឡើងធ្លាប់ ជាទម្លាប់ខ្ញុំតែងចាប់បាន” ចប់គ្នាតាមសម្រួល ជាជម្រើសល្អបំផុត ទៅរកមនុស្សស្រីណាដែលស្អាត ស្តាប់អ្នកជាងខ្ញុំទៅ តែអ្នកមិនអាចរកបានមនុស្សស្រីដែលស្រលាញ់អ្នកជាងខ្ញុំ គិតពីអ្នកមិនដែលចង់បានអ្វីពីអ្នកគ្មានទេ…..»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញការបង្ហោះសារបែបនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនចូលទៅខំមិនថា «ថ្ងៃមុន ទើបតែផុសសរសើរពេញៗមាត់សោះ ថ្ងៃនេះ ធ្វើមកផុសខូចចិត្តអីណា ញាប់ណាស់អ្នកល្បីស្អីតិចផុសៗ ស្គាល់ប្រូចឺមតិចពេកហើយចែអើយ, មនុស្សប្រុសល្អមានច្រើនណាស់ ស្រលាញ់ខ្លួនឯងអោយបានច្រើន បើគេមានមនុស្សល្អក្នុងដៃហើយមិនចេះថែរក្សា កន្លែងណាគេមិនអោយតម្លៃយើងយើងដើរចេញ love u idol,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សស្រីបែបនេះមួយជីវិតជួបម្ដងចាត់ទុកថាសំណាងបំផុតហើយ, មិនជឿថាបែកគ្នា, ស្អាតចឹងមិនខ្វះទេអ្នកស្អំបេះដូងអោយ តែនាយចឹម ប្រលែង​សាក​មើលបើមិនមានអ្នក​ស្ម័គ្រ​​ភ្លាមឥឡូវ, រឹងមាំឡើងបងស្រីស្អាតដូចបងមិនខ្វះទេអ្នកដែលស្រលាញ់, idol សសេរបទបងកញ្ញាសោះ ចុះចាញ់, ទើបឃើញជិះឡានជាមួយគ្នានៅកំបូលកាត់ផ្លូវជាតិលេខ4មិញសោះអាយល»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតបទៅនឹងខំមិនក្រោយគេនេះ អ្នកនាង សេង សុខឃីម បញ្ជាក់យ៉ាងខ្លីថា «ច្រឡំហើយមិនដឹង»។ តាមរយៈការឆ្លើយតបនេះ អ្នកនាង ហាក់ទទួលស្គាល់ថា ពួកគេ បែកគ្នាមែន តែការពិតយ៉ាងណានោះ មានតែរង់ចាំមើលទៀតប៉ុណ្ណោះ ព្រោះកន្លងមកក៏មានការបង្ហោះសារស្រដៀងនេះដែរ ក្រោយមកឃើញ​ផ្អែមល្ហែម​ជាមួយគ្នាលើសដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត នៅលើបណ្ដាញសង្គមទីកតុករបស់ខ្លួន អ្នកនាង សេង សុខឃីម ទើបតែបង្ហោះវីដេអូ ចឺម និងកញ្ញា សុខ ពិធី នៅលើឆាកសួរនាំពីខ្លួនថែមទាំងផង ហើយដាក់Captionថា បងស្រីបា,,,ញ់ដល់ឆាក»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment