តារាសម្តែងរូបសង្ហាលោក ចន អេឡិចហ្សូរ៉ា ត្រូវបានគេដឹងថា លោកភ្ជាប់នូវស្នេហ៍ជាមួយតារាស្រី ឌី សូនីតា រហូតទទួលបានដំណក់ឈា,,មកូន ស្រីដ៏ស្រស់ស្អាតគួរឱ្យស្រឡាញ់ម្នាក់ឈ្មោះអូន Smile ខណ:ដែលកន្លងមកចំណងស្នេហ៍របស់ពួក គេមានភាពផ្អែមខ្លាំងធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា។
ប៉ុន្តែរឿងដែលគេចាប់អារម្មណ៍ទៀតនោះស្រាប់តែថ្មីៗនេះ លោក ចន អេឡិចហ្សូរ៉ា ក៏បានធ្វើឱ្យមហាជន និងអ្នកប្រើប្រាស់នៃបណ្តាញសង្គមមានចម្ងល់ ហើយមន្ទិលសង្ស័យ ក្រោយឃើញលោកបង្ហោះសារអរគុណមនុស្សជាច្រើន តែមិនមានវត្តឈ្មោះគូស្នេហ៍ គឺអ្នកនាង ឌី សូនីតា ឡើយ។
បង្ហោះភ្ជាប់ជាមួយរូបថតមួយសន្លឹកនៅលើរទេះរុញតារាសម្តែង លោក ចន អេឡិចហ្សូរ៉ា បាននិយាយថា «រូបពិត ដែលខ្ញុំនៅលើរទេះ បន្ទាប់ពីវះ ហើយដើរមិនរួចកាលពីជាងកន្លះខែមុន។អរគុណរទេះមួយនេះ ដែលឲ្យខ្ញុំគិតយល់ថា តម្លៃពិតប្រាកដរបស់ខ្ញុំនៅក្នុងចិត្តគេត្រឹមជាស្អី»។
ក្នុងនោះ តារាប្រុសលោក អេឡិច ហ្សូរ៉ា ក៏បានបង្ហាញនូវការអរគុណដល់ឪពុកម្តាយ និងមិត្តភក្តិជាច្រើន ដោយបានរៀបរាប់ដូច្នេះថា អរគុណបំផុត គឺលោកប៉ា អ្នកម៉ាក់ ដែលមិនបានសម្រាកពេលកូនកំពុងឈឺ និងត្រូវការភាពកក់ក្តៅ។ អរគុណដល់បងប្អូន និងមិត្តភក្តិទាំងអស់ ដែលលើកទឹកចិត្ត។ តែរឿងមួយដែលគេកត់សម្គាល់ គឺមិនបានឃើញលោកនិយាយពីឈ្មោះអ្នកនាង ឌី សូនីត្តា ទេ។
តាមរយ:នេះ ក៏មានអ្នកគាំទ្រ និងមហាជនជាច្រើន នាំគ្នាជូនពរលោក អេឡិចហ្សូរ៉ា ឲ្យឆាប់ជាសះស្បើយពីជំងឺគ្រប់គ្នា។ ខណ:ខ្លះទៀត បានលើកជាចម្ងល់ថា «ចុះបងនីតា អត់មានមើលថែរបងទេឬ?អរគុណគេគ្រប់គ្នាតែអត់មានឮឈ្មោះប្រពន្ធសោះ?។ ថ្វីត្បិតយ៉ាងណាក្តីលោក ចន អេឡិចហ្សូរ៉ា មិនបានឆ្លើយតបតវិញឡើយ៕