ទុកប្តី និងកូនមួយឡែក, ជំទាវ ស៊ន សៀវម៉ី បណ្តើរបងស្រី ស៊ន ដាវីន ទៅចាយជីវិតបែបអភិជននៅប្រទេស…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តមួយចំនួន ​ទំនងជា​បាន​ជ្រាប​រួចមកហើយ​អំពី​ប្រវត្តិ​ស្នេហា​របស់លោក​ជំទាវ ស៊ន សៀវ​ម៉ី ជាមួយនឹង​លោក កែវ ដេវីត ដោយ​ផ្ដើមឡើង​ពី​ចិត្ត និង​ចិត្ត បន្ទាប់មក​ទើប​ពួក​ខ្ញុំ​ប្រាប់​ម៉ាក់​-​ប៉ា​ទាំងសងខាង​ឲ្យ​ដឹងឮ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ស្វែង​យល់ចិត្ត​គ្នា​រួចមក​, ម្ចាស់ មេដាយមាស កីឡា​អាស៊ី លោកជំទាវ ស៊ន សៀវ​ម៉ី បាន​ភ្ជាប់ពាក្យ ជាមួយ​លោក កែវ ដេវីត កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០​កន្លងទៅនេះ ក្រោម​ការ ចូលរួម​ពី​ចាស់ទុំ សងខាង និង​មិត្តភក្ដិ ជាច្រើន​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ភ្ជាប់ពាក្យ​រួច នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ស្របពេល​ស្ថានភាព​កូ វី ដ​១ ៩ កំពុង​តានតឹង លោកជំទាវ ស៊ន សៀវ​ម៉ី បានសម្រេច​សែន​ព្រែ​ន​បន្តិចបន្តួច​ជា​មួយគូ​ដណ្ដឹង ដោយមាន​ការអញ្ជើញ​ត្រឹមតែ​មិត្តភក្ដិ បងប្អូន​ជិតស្និទ្ធ ប៉ុន្មាន​នាក់ មក​ចូលរួម​ពិធី​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​សែនព្រេន បាន​ប៉ុន្មាន​ខែ លោកជំទាវ ស៊ន សៀវ​ម៉ី ក៏​ទទួលបាន​ចំណងដៃ កូន​ក្នុង​ផ្ទៃ​ម្នាក់ ដោយ​កូនស្រី​របស់លោក​ជំទាវ មានឈ្មោះ ដេ​វិដ ចេ​ស៊ី – Devid Jessi កើត​នៅ​ថ្ងៃ​សុក្រ ទី​០៨ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង ៩​យប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗនេះ ជំទាវ ស៊ន សៀវម៉ី និងបងស្រី ស៊ន ដាវីន បានបណ្តើរគ្នាទៅលំហែរ នៅប្រទេសបារាំងយ៉ាងរីករាយឃើញ ហើយពិតជាកក់ក្តៅជាខ្លាំង។ បង្ហោះភ្ជាប់ជាមួយរូបថត២នាក់ប្អូនស្រី ស៊ន សៀវម៉ី ចេញពីប្រទេសបារាំង អ្នកនាង ស៊ន ដាវីន បានដាក់Captionយ៉ាងខ្លីថា «សាកថ្មជីវិត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតមានស្វាមី និងកូនរៀងខ្លួនទៅហើយក្តី តែបងប្អូនកីឡាការិនីជម្រើសជាតិពីររូបនេះ អត់ខ្វល់ បានដឹកដៃគ្នាទៅសាកថ្មឱ្យជីវិតយ៉ាងហាយសូរនៅប្រទេសបារាំង។ ក្នុងនោះ ជំទាវ ស៊ន សៀវម៉ី បានចែករំលែករូបថត និងសាររបស់បងស្រីចូលទៅគណនីហ្វេសប៊ុករបស់ខ្លួន ហើយនិយាយបែបលេងសើចថា «ថ្មហ្នឹងតែសាកញឹកបន្តិច ស៊ីផ្ដៅឥឡូវហើយ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ក្រោយរៀបការ និងមានកូនមក គេសម្គាល់ឃើញថា ជីវិតរបស់បងប្អូនកីឡាការិនីជម្រើសជាតិ តៃក្វាន់ដូទាំងពីរពោរពេញទៅដោយសុភមង្គល។ ចំពោះ លោកជំទាវ ស៊ន សៀវម៉ី កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហាញពីបំណងរបស់ខ្លួនថា បើ​មានឱកាស​ ​ឆ្នាំក្រោយ លោកជំទាវ ​នឹង​យក​មេដាយ​ជូន​ជាតិ​ជា​លើក​ចុងក្រោយ​។ ដោយឡែក អ្នកនាង ស៊ន ដាវីន មិនដឹងថា នឹងងាកមកប្រឡូកអាជីពចាស់របស់ខ្លួន ឬបែបណានោះទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment