ក្រោយ​ក្លាយ​ជា​បេក្ខជន​ជើងខ្លាំង​ក្នុង​កម្មវិធី Cambodian Idol, លីម តិចម៉េង ទម្លាយ​ពី​ប្រវត្តិ​ខ្លួន​ថា ពី​ក្មេង…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពី​ដំណើរ​ការ​ប្រលង​វគ្គ​ដំបូង​រហូតមក​ដល់ពេលនេះ លីម ទិច​ម៉េង នៅតែ​បេក្ខជន​ ដែលមាន​សមត្ថភាព​ក្នុង​ចិត្ត​របស់​គណៈកម្មការ និង​ទស្សនិកជន​សម្រាប់​កម្ម​វិធី Cambodian Idol រដូវ​កាល​ទី​៤ ដែល​កំពុងតែ​ប្រព្រឹត្តទៅ កៀក​នឹង​រក​ឃើញ​ម្ចាស់​ពាន​ទៅហើយ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា​អនាគត​នៅ​មិនទាន់​អាច​កំណត់​បាន​ពិតមែន ប៉ុន្តែ​យុវជន​ដែលមាន​ប្រភព​កំណើត​ពី​ខេត្តកំពង់ចាម​រូបនេះ ហាក់​ត្រូវបាន​ទស្សនិកជន និង​អ្នកគាំទ្រ​ជាច្រើន​ បានដាក់​ក្ដី​រំពឹង​លើ​រូបគេ​ថា អាច​ក្លាយ​ជា​ម្ចាស់​ពាន​នៃ​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នេះ​មិន​ខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទទឹម​នឹង​សន្ទុះ​នៃ​ការ​គាំទ្រ​កំពុង​ហក់​ឡើង​កាន់តែខ្លាំង និង​កើន​ប្រជាប្រិយ​ភាពខ្លាំង​ពី​សំណាក់​មហាជន​អ្នកគាំទ្រ លីម តិច​ម៉េង បាន​បង្ហើរ​សំណេរ​ពី​អារម្មណ៍​របស់​ខ្លួន​ដោយ​អរគុណ​ចំពោះ​កម្មវិធី Cambodian Idol និង​អរគុណ​ចំពោះ​អ្នកគាំទ្រ​រូបគេ​ទាំងអស់ ជាមួយនឹង​ការទម្លាយ​នូវ​ប្រវត្តិ​របស់ខ្លួន​យ៉ាងខ្លី​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេក្ខជន​រូបនេះ​បាន​រៀបរាប់ថា ៖ «​ពី​ក្មេង​ឃ្វៀលគោ​ម្នាក់ នៅ​ភូមិ​ស្វាយមាស ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម សូម​ផ្ញើ​ការ​អរគុណ​ចំពោះ​កម្មវិធី និង​បងប្អូន​ទាំងអស់គ្នា ក្នុងនាម​ជា​បងប្អូន កូនចៅ នៃ​គ្រួសារ​ខ្មែរ​រហូត​ទៅ​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ងាក​មកកាន់​ក្រុម​អ្នកគាំទ្រ​វិញ បន្ទាប់ពី​បានឃើញ​សំណេរ​នេះ​ហើយ បាន​បញ្ចេញ​នូវ​អារម្មណ៍​ត្រេកអរ​យ៉ាងខ្លាំង​តាមរយៈ​ការបញ្ចេញមតិ និង​ចែករំលែក​ជាច្រើន​ដង ជាមួយនឹង​ពាក្យពេចន៍​ជូនពរ​ឲ្យ​រូបគេ​បាន​ទទួល​ជោគជ័យ​ក្នុង​សប្ដាហ៍​ខាងមុខ​ទៀត​។ យ៉ាងណា​ក្រុម​អ្នកគាំទ្រ​នៅតែ​មានជំនឿថា បេក្ខជន លីម តិច​ម៉េង នឹង​អាចធ្វើ​បានល្អ​នៅ​សប្ដាហ៍​បន្ទាប់​នេះ ហើយ​នៅតែ​អាច​ទទួលបាន​ជោគជ័យ​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រិយមិត្ត ​បាន​ពោល​សរសើរ​ពី​ទឹកចិត្ត​បែប​សន្តិភាព​និយម​របស់​បេក្ខជន​រូបនេះ ដែលជា​រឿយៗ​បាន​បង្ហោះ​សំណេរ​ដោយ​ជំរុញ​ឲ្យ​ប្រិយមិត្ត​អ្នកគាំទ្រ​នៅតែ​បន្ត​ស្រលាញ់គ្នា ទោះបីជា​គាំទ្រ​បេក្ខជន​ផ្សេងគ្នា​យ៉ាងណាក៏ដោយ ហើយ​ទោះបី​វាសនា​របស់​រូបគេ​ទៅជា​យ៉ាងណាក៏ដោយ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមបញ្ជាក់ថា កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol រដូវ​កាល​ទី​៤ បាន​ឈានដល់​វគ្គ Live Show សប្តាហ៍​ទី​៤ ហើយ ចំពោះ​បេក្ខជន​ដែល​បាន​ឡើងទៅ​វគ្គ​បន្ត មាន​៩​រូប ក្នុងនោះ​ក៏មាន​បេក្ខជន លីម តិច​ម៉េង ផងដែរ ក្រោយ​ធ្វើការ​ចម្រាញ់​ជាច្រើន​សប្ដាហ៍​កន្លងមក​។ ប្រិយមិត្ត​ទស្សនិកជន​កំពុង​រង់ចាំ​មើ​ក​ពី​ជោគវាសនា​អតីត​ក្មេងឃ្វាលគោ​នៅ​ភូមិ​ស្វាយមាស ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម លីម តិច​ម៉េង នៅ​សប្ដាហ៍​នេះ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment