ប្រិយមិត្ត បានជ្រាបគ្រប់គ្នារួចមកហើយថា អ្នកនាង ប៉េង ប៉ោង គឺជាតារាកំប្លែង និងសម្ដែងដែលមានប្រជាប្រិយភាព និងទទួល បានការគាំទ្រច្រើនពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន។ អ្នកនាង ក៏ជាសិល្បការិនីមួយរូបដ៏មានទេពកោសល្យ និងដុងសិល្ប:ពីធម្មជាតិ ដែលត្រូវជាកូនស្រីបង្កើតរបស់តារាកំប្លែងជើងនាយ វិត តាមីនសេ។
ព្រោះតែសមត្ថភាព និងភាពប៉ិនប្រសព្វលើផ្នែកសិល្ប:នេះហើយ ទើបអ្នកនាងប៉េង ប៉ោង ក្តាប់បានទីផ្សារសិល្ប:ច្រើនគួរសមនាពេលកន្លងមក។ ប៉ុន្តែថ្វីត្បិតបែបនេះក្តី ស្រាប់តែថ្មីៗនេះ តារាកំប្លែងអ្នកនាង ប៉េង ប៉ោង ចេញមកត្អូញត្អែរប្រាប់មហាជននៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ឆាកជីវិតពិតមិនមែនជីវិតក្នុងរឿងកុនល្ខោនទេ។
អ្នកនាង ប៉េង ប៉ោង បានរៀបរាប់ទាំងកម្សត់ទៀតថា ទោះជួបឧបសគ្គព្យុះភ្លៀងឈឺក្ដៅរងាខ្ញុំត្រូវអត់ ធ្មត់ទ្រាំតស៊ូ និង និយាយប្រាប់ខ្លួនឯងជានិច្ចថា ត្រូវតែធ្វើឱ្យបានព្រោះខ្ញុំជាកូនលោកពុក(វិត តាមីនសេ) ដែលជាត្រកូលរបស់អ្នកស្រែចម្ការ។
តារាកំប្លែងអ្នកនាង ប៉េង ប៉ោង បាននិយាយបន្ថែមថា អរគុណប្ដីដែលមើលថែអូនរហូតមកស៊ូៗពួកយើងធ្វើបានប្ដី ពួកខ្ញុំជាប់អន្ទាក់មេឃហើយ។ អរគុណចក្រវាលដែលឱ្យខ្ញុំជួបមនុស្សល្អៗ អំពើល្អមិនសា បសូន្យទេ។ ទន្ទឹមការបង្ហោះនោះគេក៏ឃើញអ្នកគាំ ទ្រជាច្រើននាំគ្នាបង្ហាញការលើកទឹកចិត្តដល់អ្នក នាង ប៉េង ប៉ោង និងលើកឡើងថា ស៊ូៗបង ខ្ញុំគាំទ្របងជានិច្ច៕