លោកអ្នក បានជ្រាបរួចមកហើយថា ពេលនេះ តារាកំប្លែងដ៏ល្បីឈ្មោះ អ្នកនាងខ្ញុង បានខិតខំខ្លាំងណាស់ក្នុងការប្រកបមុខរបរអនឡាញ និងការងារសិល្បៈ ដើម្បីយកលុយទៅដោះបំ,,ណុលរហូតដល់ទៅជិត៦០ម៉ឺនដុល្លារនោះ។
ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ អ្នកនាងខ្ញុង រកស៊ីអស់ដើម អស់ចុង ម្ចាស់បំណុលតាមទាររហូត ជម្រើសចុងក្រោយមានតែប្រកាសលក់ផ្ទះបន្ទាន់ទាំងទឹកភ្នែក។ នៅក្នុងការឡាយលក់ផលិតផលរបស់ខ្លួន អ្នកនាងខ្ញុង បានប្រកាសថា «ដាក់លក់ផ្ទះហើយជិតលែងបានលក់ងៀតគោងៀតក្របីហើយបងបង»។
ដោយឡែក នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ ខ្ញុង នៅតែបន្តលក់ផលិតផល ជាមួយនឹងនាយកៃដរ ជាស្វាមីបន្តទៀត ដើម្បីរកលុយដោះបំណុលនោះ។ តែអ្វីដែលចាប់អារម្មណ៍ និងមិននឹកស្មានដល់នោះ ពេលកំពុងឡាយសុខៗ ហៀបនឹងបិទឡាយទៅហើយ ស្រាប់តែនាយកៃដរ មានអាការៈមិនស្រួលខ្លួនមួយរំពេច។
នៅក្នុងការឡាយនៅយប់នេះ គេឃើញថា អ្នកនាងខ្ញុង បាននិយាយលេងជាមួយអ្នកទស្សនា និងជូនពរពួកគេ មុនទៅនឹងធ្វើការបិទឡាយ ស្រាប់តែស្វាមីរបស់ខ្លួន នាយ កៃដរកាច់មុខ កាច់មាត់ និយាយលែងរួច ដួលអុកគូថតែម្ដង។
ដោយឃើញសភាពប្ដីដំបូង ខ្ញុង ស្មានតែប្ដីធ្វើលេងខំនិយាយសើចធម្មតា ដល់ប្ដីដួលអុកគូថទើបដឹងថា ប្ដីមានអាការៈមិនស្រួល ក៏យំស្រែកហៅគេឲ្យជួយ។ ពេលនោះ អ្នកគេមកជួយហើយប្រាប់អ្នកនាងខ្ញុង ឲ្យសម្រួលអារម្មណ៍កុំស្លន់ស្លោ។
ក្រោយមក ពួកគេក៏បិទឡាយទៅ មិនដឹងថា អាការៈ ប្ដីអ្នកនាងខ្ញុង យ៉ាងណានៅឡើយទេ។ តែនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ខ្ញុង បានបួងសួងទាំងទឹកភ្នែកថា «ទេវតាអើយជួយប្តីខ្ញុំផង»។ ដោយឡែក បើតាមគណនីហ្វេសប៊ុកមួយឈ្មោះ «» បានបង្ហាញអារម្មណ៍ថា «ឱព្រះអើយបង កៃដ ហេតុអ្វីបងកើតរឿងបែបនេះ.? ខ្ញុំអាពិតជាអាណិតបងស្រី ខ្ញុងណាស់. សូមជូនពរអោយបងប្រុស ទទួលសុខសភាពល្អមកវិញ.
វាជាក់ស្តែងពេកហើយព្រះអើយ. Srey Knhong. សូមអោយព្រះ អល់ឡោះ ជាម្ចាស់ ជួយ អោយបងប្រុស ឆាប់ជា តែខ្ញុំមើលហើយមើលទៀតធ្លាប់តែឃើញនៅបរទេស ហេតុអ្វីក៏មាននៅស្រុកយើងសូមបងឆាប់ជាណាបង កៃដរ អចលនទ្រព្យ.
ត្រូវចាំថាកុំតែស្ករឃើញគេមានបញ្ហាសើចគេ. គាត់ក៏ធ្លាប់អោយពួកយើងសើចជា១០ឆ្នាំដែរ. រឿងបញ្ហារបស់គាត់ពីមុននឹងរឿងគាត់ទេយល់ទេបងប្អូនយើងត្រូវយល់ថា. គាត់ជាអ្នកសិល្បៈមួយយើងត្រូវគាំទ្រអាណិតស្រឡាញ់ទើបល្អ. សូមអរគុណ ខ្ញុំមានអារម្មណ៍ថា អាណិតគាត់ បើបងប្អូនមានទឹកចិត្ត បងជួយគាត់ផង សិទ្ធតែខ្មែរ គ្នាឯង. បងស្រីខ្ញុងបើឃើញបងតបផង ខ្ញុំរកជំនួយជូនបងបង បានប៉ុន្មាន ខ្ញុំជូនប៉ុណ្ណឹង ខ្ញុំស្លន់ណាស់»៕ ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវវីដេអូ ខាងក្រោមនេះ ៖