លាក់​លែង​ជិតហើយ! ឆ្ងល់​យូរ​ហើយ​ ហេតុ​អី ​ផ,,លិតផល​ របស់ ​ទ្រី ដាណា​​ ​លក់​ដាច់​ម្ល៉េះ ​ដល់​ថ្ងៃ​នេះ ទើប​ធ្លាយ​ការពិត​ថា…​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​មាន​ចម្ងល់​ជាច្រើន, អ្នក​មេម៉ាយ​ចាយ​រាង សម្បូរ​ទ្រព្យ ​ ទ្រី ដាណា ដែល​អ្នក​គាំទ្រ​មួយ​ចំនួន ហៅ​ថា ជា​ទេវតា លើ​ដី​នោះ នៅថ្ងៃទី៤ ខែ​សីហា ឆ្នាំ២០២២​នេះ បាន​ដាច់ចិត្ត​ទម្លាយ​រូបមន្ត ធ្វើឲ្យ​ខ្លួន​លក់ដាច់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយរូបថតរបស់ខ្លួនកំពុងអង្គុយលើឡាន ញញឹមញញែម​១សន្លឹក ថៅកែហាងពេជ្រចិត្តធម៌ ទ្រី ដាណា រៀបរាប់ថា «ថ្ងៃនេះ​ ប្រាប់​យ័ន្ត​ពិសេស​របស់ខ្ញុំ មាន​មនុស្ស​ជាច្រើន ​តែងតែ​សួរ​ខ្ញុំ​ថា ​ហេតុអ្វី​បានជា​ខ្ញុំ​លក់​អ្វី​ក៏​ដាច់​ទំនុកចិត្ត​របស់​អតិថិជន​គឺ​សំខាន់បំផុត​ តើ​បងប្អូន​ហ៊ាន​ទេ​នៅ​ក្នុង​ការ​លក់​របស់​ល្អ​ ដែល​មិន​ទទួល​បាន​ផល​ចំណេញ​តិច​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​បងប្អូន​ហ៊ាន​ទេ​នៅ​ក្នុង​ការ​ប្រាប់​ទៅកាន់​អតិថិជន​ដោយ​ត្រង់​ត្រង់ៗ​? ​តើ​បងប្អូន​ហ៊ាន​ទេ​នៅ​ក្នុង​ការទទួលខុសត្រូវ ​ចំពោះ​ផលិតផល​បងប្អូន​ ដែល​កំពុង​តែ​មាន​បញ្ហា​?​ តើ​បងប្អូន​ហ៊ាន​ទេ​នៅក្នុង​ការលក់​ដែល​ចំណេញ​តិច​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​បាន​អនុវត្ត​ការ​លក់​បែបនេះ​តាំងតែ​ពី​ដើម​មក ការ​លក់​របស់ខ្ញុំ​តាំងតែ​ពីមុន​ខ្ញុំ​មាន​អតិថិជន​តិចតួច​បំផុត​រហូតដល់​អតិថិ​ជន​ច្រើន​បែបនេះ គឺ​ខ្ញុំ​កសាង​ចាប់ពី​ការ​លក់​ដែល​មិន​មាន​ផលចំណេញ​ច្រើន មនុស្ស​មិន​តិច​ទេ​ដែល​គិតពី​ផល​ចំណេញ​ខ្លាំង​ជាង​គុណភាព​បែបនេះ​គឺ​យើង​នឹង​បាត់បង់​អតិថិជន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើ​ផលិតផល​របស់​បងប្អូន​មានគុណ​ភាព​ហើយ​ តើ​បងប្អូន​ខ្លាច​ទេ​នៅក្នុង​ការបាត់បង់​អតិថិជន​?​ ចំពោះ​ខ្ញុំ​វិញ ​គឺ​ខ្ញុំ​មិន​ខ្លាច​បាត់បង់​ទេ ដោយសារ​ខ្ញុំ​បាន​ចង​បេះដូង​អតិថិជន​នៅ​ក្នុង​ផលិតផល​របស់ខ្ញុំ​រួច​ហើយ​ ដោយ​ខ្ញុំ​សុខចិត្ត​លក់​របស់​ល្អ​ ហើយ​ខ្ញុំ​យកចំណេញ​តិច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អាច​និយាយបានថា ​ការរកស៊ី​របស់ខ្ញុំ​ឆោត​ហើយ​ល្ងង់ ប៉ុន្តែ​ខ្ញុំ​ធ្វើ​មក​បែបនេះ​វា​បាន​ផល​ពិតប្រាកដ​មែន ខ្ញុំ​កសាង​អតិថិជន​ម្តង​មួយៗ​ដោយ​ខ្ញុំ​មិន​ចង់បាន​អតិថិជន​ដែល​ចូល​ទិញ​មក​ច្រើន​ហើយ​ទៅវិញ​បាត់អស់​នោះទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ចាប់​ផ្ដើម​កសាង​អតិថិជន​ពី​តិច​ទៅ​ច្រើន​ខ្ញុំ​រកស៊ី​ប្រកាន់​ភ្ជាប់​នូវ​ទម្លាប់ ទទួលខុសត្រូវ​ខ្ពស់​ និង​គុណភាព​ផលិតផល​ខ្ពស់ អ្នក​រកស៊ី​ដូចគ្នា​ តែងតែ​សួរ​ខ្ញុំ​ថា​ ហេតុ​អី​បានជា​ខ្ញុំ​លក់​ដោយ​មិន​មាន​ផលចំណេញ​ច្រើន​? ដូចនេះ​ប្រាប់​បងប្អូន​ត្រង់​ទៅ​ខ្ញុំ​សុខចិត្ត​ឱ្យគេ​ថា​ខ្ញុំ​ល្ងង់​ចុះ ប៉ុន្តែ​ខ្ញុំ​ស្រឡាញ់​អតិថិជន​របស់ខ្ញុំ​ហើយ​អតិថិជន​របស់ខ្ញុំ​និង​មាន​ជំនឿ​និង​ទុកចិត្ត​មកលើ​រូបខ្ញុំ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​ចំណុច​ដែល​ខ្ញុំ​កសាង​អតិថិជន ពេល​ដែលមាន​អតិថិជន​ហើយ​ទោះ​ចំណេញ​តិច​ក៏​យើង​លក់ដាច់​រាល់ថ្ងៃ សរុបមក ខ្ញុំ​ចង់​ប្រាប់​បងប្អូន​ថា​សុខចិត្ត​ចំណេញ​តិច​តែ​អោយមាន​អតិថិជន​ច្រើន​ចេញចូល​គឺ​ក្តី​សុខ​អ្នកលក់​ហើយ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment